សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើលិខិតអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ ព្រហ្មនា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ ព្រហ្មនា សមាជិក្រុមប្រឹក្សាធម្មនុញ្ញ នារសៀល ថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចេញសារលិខិតជូនពរ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៧២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចេញសារលិខិតជូនពរ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៧២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម សំ ព្រហ្មនា…

ព្រឹកថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំព្រឹទ្ធសភា ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃ សុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ …

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ ប្រធាន​មូលនីធិចាស់ជរា និងជាអភិបាលខេត្ត​ប៉ៃលិន អមដំណើរដោយ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុម​ការងារមូលនីធិ បានអញ្ជើញសំណេះ​សំណាល​​សួរ​សុខ​ទុក្ខ ជាមួយ​លោកតា លោកតាចាស់ជរាគ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមក​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកកោះញែក

នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមមណ្ឌលគិរី បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកកោះញែក ដើម្បីឲ្យអាជ្ញាធររួមទាំងសមត្ថកិច្ចត្រៀមបង្ការការពារ ក្នុងស្ថានភាពគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ហក់ឡើងខ្លាំង ដោយសារទឹកភ្លៀងជាបន្តបន្ទាប់

រដ្ឋបាលខេត្តត្បូងឃ្មុំ ច្រានចោលការចុះផ្សាយលើបណ្តាញសង្គមពីការបើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រឃុំដារ ស្រុកមេមត់

រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានច្រានចោលការចុះផ្សាយលើបណ្តាញ សង្គមអំពីការបើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រឃុំដារ ស្រុកមេមត់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែរលម្អរបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែរលម្អរបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង ស្នើអ្នកទេសចរផ្អាកទៅកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ដែលងាយគ្រោះថ្នាក់

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានស្នើសុំដល់អ្នកទេសចរគ្រប់ជាតិ​សាសន៍​ផ្អាកដំណើរកម្សាន្តទៅលេងនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលងាយរងគ្រោះថ្នាក់អំឡុងពេលអាកាសធាតុប្រែប្រួល