ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំសមាជិក សមាជិកាបក្សជាង ១ម៉ឺននាក់ ក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧   

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម ការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកាបក្សជាង ១ម៉ឺននាក់ ក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរ រួមមាន៖ រថយន្ត ៥២៣គ្រឿង ម៉ូតូ ២១៥៨គ្រឿង ម៉ូតូកង់បី ២៦គ្រឿង និងឧបករណ៍បំពងសម្លេង ១៤៣គ្រឿង

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីគណបក្ស…

រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិករបស់គណបក្ស នៅទីស្នាក់ការគណបក្សខណ្ឌដូនពេញ, គណបក្សខណ្ឌកំបូល, គណបក្សសង្កាត់កំបូល គណបក្សខណ្ឌពោធិ៍សែនជ័យ, គណបក្សខណ្ឌដង្កោ, គណបក្សខណ្ឌមានជ័យ និងគណបក្សខណ្ឌបឹងកេងកង ដើម្បីពិនិត្យសភាពការណ៍ការងារនៃយុទ្ធនាការឃោសនាបោះឆ្នោត និងលើកទឹកចិត្តដល់បងប្អូនក្រុមការងារ គណបក្ស សម្រាប់ការចូលរួមដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ …

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយទីចាត់ការហិរញ្ញវត្ថុ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីគ្រោងចំណូលថវិកា សម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន

រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយទីចាត់ការហិរញ្ញវត្ថុ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីគ្រោងចំណូលថវិកា សម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ អញ្ជើញដង្ហែរទៀនព្រះវស្សា ទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តអង្គត្នោត (ហៅវត្តដងពែង) ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ អញ្ជើញដង្ហែរទៀនព្រះវស្សា ទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តអង្គត្នោត (ហៅវត្តដងពែង) ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ

ថ្ងៃទី១៩ ឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានិងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ៨០០នាក់ នៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ឯកឧត្តម អ៊ី ឈាន ដឹកនាំក្រុមការងារបន្តឃោសនារកសំឡេង ឆ្នោត នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូស សន្លឹក ឆ្នោត

ថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្ស ប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបន្តឃោសនារកសំឡេង ឆ្នោត នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ជូនដល់បុគ្គលិកកម្មករ ចំនួន ៨៩នាក់ ស្រី ៦៥នាក់ ចំណុះសាខាបក្សមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តកោះកុង

ថ្ងៃចន្ទ ១៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ជូនដល់បុគ្គលិកកម្មករ ចំនួន ៨៩នាក់ ស្រី ៦៥នាក់ ចំណុះសាខាបក្សមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តកោះកុង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត

ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល អ្នកសង្កេតការណ៍ សមាគមនារី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី៣ នៅទូទាំងស្រុកអូររាំងឪ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាលើកទី៣ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅឃុំចំនួន០៧ ទូទាំងស្រុកអូររាំងឪ រួមមាន៖ ឃុំព្រះធាតុ ឃុំអំពិលតាពក ឃុំមៀន ឃុំគងជ័យ ឃុំទួលសុភី ឃុំចក និងឃុំដំរិល

ឯកឧត្តម អ៊ី ឈាន បន្តឃោសនារកសំឡេងឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ នៅឃុំស្ទឹងត្រង់

ថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ឆ្នាំ២០២៣  ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្ស​ប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបន្តឃោសនារកសំឡេង​ឆ្នោតតាមខ្នងផ្ទះ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូស​សន្លឹក​ឆ្នោត