ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអភិបាល នៃគណៈអភិបាលខេត្តរាជធានី-ខេត្ត នៅទីស្តីការគណៈរដ្ឋមន្ត្រី

នាព្រឹក ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអភិបាល នៃគណៈអភិបាលខេត្តរាជធានី-ខេត្ត នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) រាជធានីភ្នំពេញ

អភិបាលខេត្តប៉ៃលិន ប្រកាសទទួលទិញយក ត្របែក ប៉ៃលិន និង រកទីផ្សារលក់ចេញជូន

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនសូមជំរាបជូន ពុកម៉ែបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនជ្រាប បើបងប្អូនមានចំការផ្លែឈឺធម្មជាតិ លក្ខណះគ្រួសារ អាចទំនាក់ទំនងមកក្រុមការងារទីផ្សារកសិផលនៃរដ្ឋបាលខេត្ត យើងទទួលទិញយក និង រកទីផ្សារលក់ចេញជូន

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ

ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា២០២២-២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​​​ខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ​២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្ស​ក្រីក្រ ចង់បន្តការ​សិក្សានៅឧត្តមសិក្សា ព្រមទាំង​គ្រោង​រៀបចំ​បណ្ណាល័យ​សាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យ​អប់រំ​នៅក្នុងខេត្ត

លោកជំទាវ មិថុនា ភូថង អញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ ១០០រាត្រី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ ១០០រាត្រី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច”

 ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច“

អាជ្ញាធរខេត្តកោះកុង ប្រជុំពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃទណ្ឌិត ដែលត្រូវស្នើសុំបន្ធូរបន្ថយទោសក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីអុំទូក អកអំបុក

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃទណ្ឌិត ដែលត្រូវស្នើសុំបន្ធូរបន្ថយទោសក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ នាពេលខាងមុខ

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥១ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥១ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសលើទ្រូងផ្លូវផងដែរ

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ “ភូមិអស់មីន” ក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង នៃស្រុកកោះកុង

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវ វេជ្ជបណ្ឌិត ដេវ្យ៉ានី ឃុប្រ៉ាហ្គីដេ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ “ភូមិអស់មីន” ក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង នៃស្រុកកោះកុង