
អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកម្មវិធីមនុស្សធម៌(CSR) នៅវិទ្យាល័យប៉ាក់ខ្លង ដែលរៀបចំឡើងដោយស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីមនុស្សធម៌(CSR) នៅវិទ្យាល័យប៉ាក់ខ្លង ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលរៀបចំឡើងដោយស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឯកអគ្គរាជទូត និងមានមន្ត្រីស្ថានទូត ព្រមទាំងវិស័យឯកជនថៃជាច្រើនទៀត ចូលរួមផងដែរ