សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ ព្រហ្មនា សមាជិក្រុមប្រឹក្សាធម្មនុញ្ញ នារសៀល ថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព នៅថ្ងៃសុក្រ ៣រោច ខែទុតិយា សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៨១ឆ្នាំ។
មរណភាពរបស់ ឯកឧត្តម សំ ព្រហ្មនា គឺជាការបាត់បង់នូវឪពុក ជីតា ជាទីគោរព ស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ចូលរួមចំណែកយ៉ាងសកម្ម ជាគុណបំណាច់ ចំពោះបុព្វហេតុ បម្រើជាតិ មាតុភូមិ។
ជាចុងក្រោយសម្តេចកិត្តិសង្គហបណ្ឌិតបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំ ព្រហ្មនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សពរបស់ ឯកឧត្តម សំ ព្រហ្មនា តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ៩ ផ្លូវលេខ៥៦៨ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕














