ទីភ្នាក់ងារអេភីបានរាយការណ៍នៅថ្ងៃច័ន្ទ នេះ ថា ធនាគារ, រោងចក្រនិងកន្លែងលក់ដូរនានាបានបិទទ្វារក្នុងទីក្រុងរ៉ង់ហ្គូន។ រូបភាពតាមហ្វេសប៊ុកបាន បង្ហោះរូបមនុស្សស្លាប់២នាក់ជាបុរសនៅតាមថ្នល់នាក្រុងភាគខាងជើងមីយីតគី យីណា។
សាក្សីបាននិយាយថា បុរសស្លាប់ទាំង២នាក់នោះ គឺជាបាតុករដែលចូលរួមក្នុងបាតុកម្មមួយដែលមានការបាញ់ពីប៉ូលីសជាមួយនឹង គ្រាប់បែក Stun Grenade និងឧស្ម័ន្ធបង្ហូរទឹកភ្នែក។ សាក្សីម្នាក់អាយុ២០ឆ្នាំ ដែលនិយាយថារូបគាត់គឺជាអ្នក ជួយអូសសាកសពនោះ បានប្រាប់ទីភ្នាក់ងារ រ៉យតឺថា បុរសទាំង២ត្រូវបានគេបាញ់ចំ ក្បាលនិងបានស្លាប់ នៅនឹងកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានបង្ហាញទៀតថា ក្នុងពេលនោះផងដែរមនុស្សមួយចំនួន ទៀត បានត្រូវនឹងគ្រាប់កាំភ្លើងដែលបាញ់ចេញពីអគារដែលនៅក្បែរនោះ។