នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៥,១១៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៨៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក ដែលនេះគឺជាតួលេខធ្លាក់ចុះទាបបំផុតមួយ ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៧៤៤,៦៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣៨,៦២៨នាក់ និងជាសះស្បើយឡើងសរុប ២០,៤៤៩,៦៣៤នាក់។