មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១

មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងដំណើរអញ្ចើញចុះពិនិត្យ អំពីវឌ្ឍនភាព នៃការជួសជុលនិងកែលម្អ អតីតសណ្ឋាគារមេគង្គ ឲ្យប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ដ កំពង់ចាម-ត្បូងឃ្មុំ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅតែបន្តអូសបន្លាយ និងផ្ទុះឡើង ជាបន្តបន្ទាប់នៅបណ្តារាជធានី ខេត្តមួយចំនួនគួរឱ្យព្រួយបារម្ភបំផុត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ៈ ក្រុមនេះចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា « អត់យល់ ក្រុមនេះ ចង់បានតែសេរីភាព តែអត់ចង់ឱ្យអនុវត្តច្បាប់!»។

សម្ដេចតេជោ ហ៊ុន សែន ៖ អបអរសាទរខួប ២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន ។

អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ ភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ ទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យស្ថានភាពបិទខ្ទប់ឃុំ​ និងមណ្ឌលចត្តាឡីស័ក​ ក្នុងស្រុកកងមាស​ បន្ទាប់ពីរកឃេីញវិជ្ជមានកូវីដ-១៩​ លេីកម្មករ កម្មការិនី​រោងចក្រ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ បានអញ្ជើញចុះពិនិត្យ​ភូមិសាស្ត្រ​បិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី ចំនួន២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំង​ពិនិត្យ​មណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ដេីម្បី​ត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ឯកឧត្តម អ៊ុន ចាន់ដា​ បេីកកិច្ចប្រជុំបន្ទាន់​ ដេីម្បីដាក់ចេញនូវវិធានការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ-១៩

ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​ដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹង​ករណី​ផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវវិធានការ​ ទៅដល់អាជ្ញាធរ​ពាក់ព័ន្ធ និងប្រជាពលរដ្ឋ បើកយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏​កាច​សាហាវ​នេះ​ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោកនាយករដ្ឋបាល និង​លោកអភិបាលក្រុង-ស្រុក ពាក់ព័ន្ធផងដែរ​។

រដ្ឋបាលខេត្តកំពង់ចាម អនុញ្ញាតដាក់ឲ្យដំណើរការឡើងវិញ អគារសម្រាកព្យាបាលជំងឺទូទៅ ក្នុងមន្ទីរពេទ្យបង្អែកស្រីសន្ធរ និងមន្ទីរពហុព្យាបាលព្រៃកពោធិ៍

រដ្ឋបាលខេត្តកំពង់ចាម អនុញ្ញាតដាក់ឲ្យដំណើរការឡើងវិញ អគារសម្រាកព្យាបាលជំងឺទូទៅ ក្នុងមន្ទីរពេទ្យបង្អែកស្រីសន្ធរ និងមន្ទីរពហុព្យាបាលព្រៃកពោធិ៍

ពលរដ្ឋ​ រងគ្រោះដោយអគ្គិភ័យ​ ២គ្រួសារ​​ នៅ​សង្កាត់បឹងកុក ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​

ក្នុង​ឱកាស​នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ ២គ្រួសារ​ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់​ ​ចំពោះ​ករណី​គ្រោះអគ្គិភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ដូច្នេះ​ពេលចាកចេញពីផ្ទះ យើង​ត្រូវបិទកុងតាក់ភ្លើង ពន្លត់ភ្លើងចង្ក្រាន ធូប​ ទៀន ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំ ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ​។

រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាពីការបង្កើតភូមិថ្មី បំបែក បង្រួម និងរំសាយភូមិ

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាពីការបង្កើតភូមិថ្មី បំបែក បង្រួម និងរំសាយភូមិ នៅសាលប្រជុំសាលាខេត្ត អាគារB ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកក្រុងទាំង៩ មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។