អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​ជន​អគតិ​មួយចំនួន​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំផុស​ព័ត៌មាន​ក្នុងន័យ​ញុះញង់ ​និង​បង្កើត​ចលាចល​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​បានស្នើ​ឲ្យ​ជន​អគតិ​មួយចំនួន បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំផុស​ព័ត៌មាន ក្នុងន័យ​ញុះញង់ និង​បង្កើត​ចលាចល​នៅក្នុង​ស្ថានភាព​ដែល​ប្រជាជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​រាតត្បាតនៃ​មេរោគ​កូ​វីដ​-១៩​បណ្ដាល​ឲ្យ​មាន​ភាព​សោកសៅ​បំផុត​ចំពោះ​ការបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។ ប្រតិកម្ម​មួយ​នេះ​បាន​កើតឡើងរ​នៅ​រសៀល​ថ្ងៃទី​១​ខែឧសភា​នេះ​។​

ភ្នំពេញៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​បានស្នើ​ឲ្យ​ជន​អគតិ​មួយចំនួន បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំផុស​ព័ត៌មាន ក្នុងន័យ​ញុះញង់ និង​បង្កើត​ចលាចល​នៅក្នុង​ស្ថានភាព​ដែល​ប្រជាជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​រាតត្បាតនៃ​មេរោគ​កូ​វីដ​-១៩​បណ្ដាល​ឲ្យ​មាន​ភាព​សោកសៅ​បំផុត​ចំពោះ​ការបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។ ប្រតិកម្ម​មួយ​នេះ​បាន​កើតឡើងរ​នៅ​រសៀល​ថ្ងៃទី​១​ខែឧសភា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា​ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សង្កេតឃើញ​តាមរយៈ​បណ្ដាញ​សង្គម ដោយមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​បាន​បំផុស​ព័ត៌មាន ក្នុងន័យ​ញុះញង់ ​និង​បង្កើត​ចលាចល​នៅក្នុងស្ថានភាព ដែល​ប្រជាជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​រាតត្បាត នៃ​មេរោគ​កូ​វីដ​-១៩ ​បណ្ដាល​ឲ្យ​មាន​ភាព​សោកសៅបំផុត ចំពោះ​ការបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​

​សេចក្ដីប្រកាស​ព័ត៌មានដដែល​បន្តថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្នើ​ឲ្យ​ជន​អគតិ​មួយចំនួន​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ទាំងនោះ ដ្បិត​ការផ្សព្វផ្សាយ​ទាំងនោះ គឺជា​ទង្វើ​វាយប្រហារ និង​រំលោភច្បាប់ ​និង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ពុំមាន​ការលើកលែង​។​

Leave a Reply