រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចអនុញ្ញាតបើកដំណើរការឡើងវិញ ការចេញចូលភូមិកោងកាងទី១ ភូមិកោងកាងទី២ និងភូមិកោងកាងទី៣ ក្នុងឃុំកោងកាង ស្រុកពញាក្រែក

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចអនុញ្ញាតបើកដំណើរការឡើងវិញ ការចេញចូលភូមិកោងកាងទី១ ភូមិកោងកាងទី២ និងភូមិកោងកាងទី៣ ក្នុងឃុំកោងកាង ស្រុកពញាក្រែក

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ការ​ថ្កោលទោស​របស់​អ្នកជំនាញ អ​.​ស​.​ប គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​

​:​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ការទាមទារ​និង​ការ​ថ្កោលទោស​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​អំពី​ការកាត់ទោស​សកម្មជន​៣​នាក់ គឺ​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ ឬ​មាន​សម្ពាធ​ទៅលើ​តុលាការ​នោះទេ​។

ក្រុមប្រឹក្សាខេត្តកំពង់ចាម និងអភិបាលខេត្ត នាំយកថវិការបស់រដ្ឋបាលខេត្តប្រគេនព្រះគ្រូចៅអធិការវត្ត មុនីវ័នស្វាយស្រណោះ

ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋជិត១,០០០ គ្រួសារ នៅស្រុកកងមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងសហការី អញ្ជើញនាំយកនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្ត មុនីវ័នស្វាយស្រណោះ ស្ថិតនៅក្នុងភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមាស រួមនឹងតាជី យាយជីផងដែរ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុកកងមាស

ក្នុងឱកាសនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​បន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផលឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​តួរអង្គសំខាន់ទាំង៤​ ឲ្យបន្តសហការគ្នា​ ដេីម្បីបញ្ជូនពលរដ្ឋចំណូលស្រុកទៅធ្វេីចត្តាឡីស័ក

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​ដេីរតួរ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​ ​ដូច្នេះ​យើង​ត្រូវ​ទាមទារ​ធ្វេីយ៉ាងណា​ ត្រូវ​ជំរុញ​ឲ្យ​តួរអង្គ​ទាំង៤នេះ​ បន្ត​សហការ​គ្នា​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​ ការ​ថ្លែង​​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៤ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែឧសភា​​ ឆ្នាំ​២០២១​ ។

សេចក្តីណែនាំ ១៤ ចំណុច ចំពោះរដ្ឋបាលរាជធានី ខេត្ត ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល

សេចក្តីសង្ខេបសម្រាប់សាធារណៈជនចំពោះសេចក្តីណែនាំ ០៣សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល គឺ ការណែនាំ ១៤ចំណុច របស់រាជរដ្ឋាភិបាលចំពោះអាជ្ញាធររាជធានី-ខេត្តដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល ។

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំពីការពង្រឹងវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា និងការបិទខ្ទប់ភូមិ នៅពេលរកឃើញមានអ្នកវិជ្ជមាន

រដ្ឋបាលកំពង់ចាម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី ការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញមានអ្នកវិជ្ជមាន។

អាជ្ញាធរខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ នៅស្រុកក្រូចឆ្មារ

អាជ្ញាធរខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ នៅស្រុកក្រូចឆ្មារ

បងប្អូនពលរដ្ឋអាចអញ្ជើញចូលក្នុងខេត្តត្បូងឃ្មុំបាន តែក្នុងករណីសង្ស័យត្រូវធ្វើតេស្តរហ័ស និងអាចរក្សាទុកក្នុងមណ្ឌលចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត!!

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំ ស្ដីពីការបន្ដពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៍មានស្តីពី ករណីស្ត្រីជនជាតិខ្មែរ ចំនួន០១នាក់ បានស្លាប់នៅមន្ទីរពេទ្យពញាក្រែក «មិនមែនដោយសារជំងឺកូវីដ១៩នោះទេ»

សេចក្តីប្រកាសព័ត៍មានស្តីពី ករណីស្ត្រីជនជាតិខ្មែរ ចំនួន០១នាក់ បានស្លាប់នៅមន្ទីរពេទ្យពញាក្រែក «មិនមែនដោយសារជំងឺកូវីដ១៩នោះទេ»