បងប្អូនពលរដ្ឋអាចអញ្ជើញចូលក្នុងខេត្តត្បូងឃ្មុំបាន តែក្នុងករណីសង្ស័យត្រូវធ្វើតេស្តរហ័ស និងអាចរក្សាទុកក្នុងមណ្ឌលចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត!!

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំ ស្ដីពីការបន្ដពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៍មានស្តីពី ករណីស្ត្រីជនជាតិខ្មែរ ចំនួន០១នាក់ បានស្លាប់នៅមន្ទីរពេទ្យពញាក្រែក «មិនមែនដោយសារជំងឺកូវីដ១៩នោះទេ»

សេចក្តីប្រកាសព័ត៍មានស្តីពី ករណីស្ត្រីជនជាតិខ្មែរ ចំនួន០១នាក់ បានស្លាប់នៅមន្ទីរពេទ្យពញាក្រែក «មិនមែនដោយសារជំងឺកូវីដ១៩នោះទេ»

អភិបាលខេត្តរតនគីរី៖ គិតមកត្រឹមថ្ងៃនេះខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ

តាមរយះបណ្តាញសង្គមផ្ទាល់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានលើកឡើងថា៖ គិតមកត្រឹមថ្ងៃនេះ សម្រាប់ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

អភិបាលខេត្តកោះកុង អញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ថ្ងៃពុធ ៩ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។

ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ

ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ

អភិបាលខេត្តកោះកុង និងក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ ថ្ងៃអង្គារ ៨ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

មន្ទីរពេទ្យមេគង្គកំពង់ចាម ត្រៀមដាក់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានជួសជុលកែលម្អរួចរាល់ជាស្ថារព ១០០ភាគរយ

មកដល់ពេលនេះ គម្រោងជួសជុលកែលម្អ មន្ទីពេទ្យមេគង្គកំពង់ចាម សម្រចការងារបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការ ប៉ុណ្ណោះ ។ ទោះយ៉ាងណាក្ដី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម អមដំណើរដោយ ឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ។

ប្រជាពលរដ្ឋដែលចូលទៅខេត្តត្បូងឃ្មុំ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ

យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំបានប្រកាសថា ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន ទៅធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត។ ការតម្រូវនោះ គឺជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

អភិបាលខេត្តរតនគិរី​៖ រថយន្ដដែលចូលមកខេត្តរតនគិរី ដូចជារថយន្ដដឹកបន្លែត្រីសាច់ និងរថយន្ដដឹកឥវ៉ាន់នានា ត្រូវឈប់នៅត្រង់ចំណតរថយន្ត​ ក្រុងបានលុង​ ដើម្បីងាយគ្រប់គ្រង

ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានណែនាំអោយម្ចាស់រថយន្ដដែលចូលមកខេត្តរតនគិរី ដូចជារថយន្ដដឹកបន្លែត្រីសាច់ និងរថយន្ដដឹកឥវ៉ាន់នានា ត្រូវចូលមកចតនៅចំណតរថយន្តត្រង់ចំណុចផ្សារតាយសេងនេះសិន ដើម្បីងាយស្រួលគ្រប់គ្រង។ ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរួមនិងអភិបាលរងខេត្ត អភិបាលក្រុង ចៅសង្កាត់ លោកឧត្តមសេនីយ៍ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យស្ថានភាពស្ថានីយចំណតរថយន្ដ ក្រុងបានលុង ត្រង់ចំណុចផ្សារតាយសេងនារសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះ។