សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់៥ម៉ឺននាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការដាក់បញ្ជាឲ្យទិញថ្នាំរួចហើយ ឲ្យទិញថ្នាំព្យាបាលអ្នកកើតជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ត្រៀមសម្រាប់មនុស្ស៥ម៉ឺននាក់ ដែលក្នុងតម្លៃមនុស្សម្នាក់៥០ដុល្លារ (បូកទាំងថ្លៃដឹកជញ្ជូន)។

អភិបាលខេត្តប៉ៃលិនបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩(ស៊ីណូវ៉ាក់) ជូនដល់កុមារ អាយុឆ្នាំ ក្នុងខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អភិបាល  នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម  សៅ  សារ៉ាត់  អ្នកតំណាង  រាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ  អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង  បង្កាជំងឺកូវីដ ១៩  (ស៊ីណូវ៉ាក់)  ជូនដល់កុមារអាយុ  ៥ ឆ្នាំ  នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី”ការរៀបចំគោលដៅទទួលភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំង”

លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមលោកជំទាវ ផ្ទាល់ មានសេចក្តីសោមនស្សរីក រាយក្រៃលែង ដោយបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “ការរៀបចំក្រុងព្រះសីហនុ ក្នុងកោះរ៉ុង តារាសាគរ ជាគោលដៅទទួលទេសចរណ៍វាក់សាំង” តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសំឡេង(Zoom Meeting) ជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នៅពេលនេះ ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់ នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២១ កន្លងមក សូមរួសរាន់មកបង់សេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែតុលា ឆ្នាំ២០២១ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕

[ Photo ]
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់ នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២១ កន្លងមក សូមរួសរាន់មកបង់សេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែតុលា ឆ្នាំ២០២១ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕

? t.me/khmerpost

អភិបាលខេត្តរតនគិរី៖ថ្នាក់ដឹកនាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយអភិបាលស្រុកដែលទើបទទួលការតែងតាំងថ្មីដើម្បីបន្តការងារអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលស្រុក អណ្តូងមាសដែលទើបទទួលការតែងតាំងថ្មីពួតដៃគ្នា អនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាសនាព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅក្រុងសែនមនោរម្យ

នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១  ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យយុទ្ធនាការ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីការពារកុមារ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការ បើកសាលារៀនឡើងវិញទូទាំងប្រទេស ។

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែរទាំកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាំយកកុមារ ដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោមអាយុ ១២ ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានមុនពេលបិទយុទ្ធនាការ

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែរទាំកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាំយកកុមារ ដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោមអាយុ ១២ ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានមុនពេលបិទយុទ្ធនាការ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចាប់បានគ្រឿងញៀន ប្រភេទហេរ៉ូអ៉ីន(Heroine) ដែលចាប់បានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចាប់បានគ្រឿងញៀន ប្រភេទហេរ៉ូអ៉ីន(Heroine) ដែលចាប់បានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១

អភិបាលខេត្តត្បូងឃ្មុំ​ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ធិត ចែកជូនពលរដ្ឋ​ជីវភាព​ខ្វះខាត​​២០០គ្រួសារ​ នៅស្រុកក្រូចឆ្មារ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះបាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។

អ្នកនាំពាក្យ គ.ជ.ប៖គណបក្សចំនួន៧ បានដាក់ភ្នាក់ងារជិត៥ពាន់នាក់ និងអ្នកសង្កេតការណ៍ជាង៣ពាន់នាក់

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងថា សម្រាប់គណបក្សនយោបាយដែលបានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺមានគណបក្សចំនួន៧ បានដាក់ភ្នាក់ងារសរុបមានចំនួន៤.៨៦៦នាក់។