ប្រមុខរដ្ឋាភិបាលស្នើឱ្យម្ចាស់ភោជនីយដ្ឋាននិងហាងទំនិញនានា យោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែនៅមិនទាន់ទទួលបានកាតចាក់វ៉ាក់សាំង

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ភោជនីយដ្ឋាននិងហាងទំនិញនានា មានការយោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែនៅមិនទាន់ទទួលបានកាតចាក់វ៉ាក់សាំង ខណៈបច្ចុប្បន្ននេះហាងអាហារនិងហាងទំនិញនានា ចាប់ផ្តើមមានមនុស្សចូលពេញហាង។

គិតមកដល់ថ្ងៃនេះខេត្តពោធិ៍សាត់សម្រេចបានសមិទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ បានជាង៤០ម៉ឺននាក់ ស្នើនឹង៩៤

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតមកទល់ពេលនេះ​ ខេត្តពោធិ៍សាត់សម្រេចបានសមិទ្ឋផលនៃការចាក់វ៉ាក់សាំង​ ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ សរុបចំនួន៤០៥.០៥២នាក់ ស្មើនឹង៩៤,១០% ក្នុងនោះអាយុ០៦ដល់ក្រោម១២ឆ្នាំ មានចំនួន ៦៣.៥២៥នាក់ ស្មើនឹង១០៩,៨៩%, អាយុ១២ដល់ក្រោម១៨ឆ្នាំ មានចំនួន ៥៩.៣២១នាក់ ស្មើនឹង៨០,១៩%​ និងអាយុ១៨ឆ្នាំឡើង មានចំនួន ២៨២.២១៦នាក់ ស្មើនឹង៩៤,៥០%។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង

លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការ ត្រូវតែគោរពនូវតួនាទី ភារកិច្ច ស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ជាមួយគ្នានេះដែរត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើង ដែលនៅសេសសល់

ក្រសួងសុខាភិបាល សេចក្តីណែនាំ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើង ដែលនៅសេសសល់

កុមារអាយុ ៥ឆ្នាំ ក្នុងក្រុងបានលុងប្រមាណជាង ១០០០នាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារអាយុ៥ឆ្នាំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ប្រជុំវិសាមញ្ញ នីតិកាលទី៤ លើសេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៣

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តកំពង់ចាម ប្រកាស បេីកឲ្យតំណេីរការឡេីងវិញ នៃវិទ្យាល័យព្រះសីហនុ បន្ទាប់ពីយកធ្វេីជាមណ្ឌលសម្រាកព្យបាល ជំងឺកូវីដ -១៩ មួយរយៈពេល

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បាន អញ្ជើញ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ ក្នុង ពិធី ប្រកាស បេីកឲ្យដំណើរការរៀន និងបង្រៀនឡើងវិញ បន្ទាប់ពីវិទ្យាល័យព្រះសីហនុត្រូវបានយកធ្វើជាមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល អស់រយៈពេលជិត១ឆ្នាំ ខណៈ រដ្ឋបាលខេត្តបានរៀបចំទីតាំងថ្មីជំនួស នៅ ក្នុង ស្រុកកំង់សៀម ហេីយនោះ ។

សម្តេចតេជោគ្រោងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន បញ្ជាឱ្យមន្ដ្រីជំនាញរបស់កម្ពុជា សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីជាផ្នែកមួយជួយការពារសុខុមាលភាពប្រជាពលរដ្ឋនៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍នោះទេ តែមិនឱ្យរៀបចំកម្មវិធីជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឱ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបអាពាហ៍ពិពាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។