អ្នកនាំពាក្យ គ.ជ.ប៖គណបក្សចំនួន៧ បានដាក់ភ្នាក់ងារជិត៥ពាន់នាក់ និងអ្នកសង្កេតការណ៍ជាង៣ពាន់នាក់

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងថា សម្រាប់គណបក្សនយោបាយដែលបានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺមានគណបក្សចំនួន៧ បានដាក់ភ្នាក់ងារសរុបមានចំនួន៤.៨៦៦នាក់។

ភ្នំពេញៈឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងថា សម្រាប់គណបក្សនយោបាយដែលបានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺមានគណបក្សចំនួន៧ បានដាក់ភ្នាក់ងារសរុបមានចំនួន៤.៨៦៦នាក់។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា គណបក្សនយោបាយចំនួន៧ ដែលបានដាក់ភ្នាក់ងារសង្កេតការណ៍មានដូចជា ១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សខ្មែររួបរួមជាតិ ៣.គណបក្សខ្មែរស្រឡាញ់ជាតិ ៤.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៥.គណបក្សខ្មែរតែមួយ ៦.គណបក្សយុវជនកម្ពុជា និង៧.គណបក្សហ្វ៊ុនស៊ិនប៉ិច។

Leave a Reply