អភិបាលខេត្តរតនគិរី៖ថ្នាក់ដឹកនាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយអភិបាលស្រុកដែលទើបទទួលការតែងតាំងថ្មីដើម្បីបន្តការងារអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលស្រុក អណ្តូងមាសដែលទើបទទួលការតែងតាំងថ្មីពួតដៃគ្នា អនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាសនាព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាការរំឮកដល់មន្ត្រីទាំងអស់ មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវតែងតាំថ្មីនោះទេ ត្រូវតែចងចាំជានិច្ច និងអនុវត្តន៍ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗមន្ថែមទៀត ជូនអង្គភាពប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជានោះគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយចៀសវាងឱ្យបាននូវពាក្យថា មន្ត្រីជើងដប់។ជាពិសេសអភិបាលស្រុថ្មី ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា៖ តាមប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចតែងតាំង លោក កង សារឿន ឋានន្តរស័ក្តិ ឧត្តមមន្រ្តីថ្នាក់លេខ៥ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអណ្តូងមាស៕

Leave a Reply