សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បង្ក្រាបបានករណីជួញជូរ និងរក្សាទុកគ្រឿងញៀន ០១ករណី នៅក្នុងចំណុចភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ឃាត់ខ្លួនមុខសញ្ញសង្ស័យបានចំនួន ០៦នាក់ប្រុស ក្នុងនោះមានជនជាតិបរទេស ជនជាតិថៃ ០២នាក់ដកហូតវត្ថុតាងសរុបរួម ទូកធំ ០១គ្រឿង និងម្សៅក្រាម សថ្លា ប្រមាណ ២១២.៤ គីឡូក្រាម ដាក់ក្នុងកេសចំនួន ១០កេស។
ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១