អភិបាលខេត្តប៉ៃលិនបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩(ស៊ីណូវ៉ាក់) ជូនដល់កុមារ អាយុឆ្នាំ ក្នុងខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អភិបាល  នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម  សៅ  សារ៉ាត់  អ្នកតំណាង  រាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ  អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង  បង្កាជំងឺកូវីដ ១៩  (ស៊ីណូវ៉ាក់)  ជូនដល់កុមារអាយុ  ៥ ឆ្នាំ  នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ប៉ៃលលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល  នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម  សៅ  សារ៉ាត់  អ្នកតំណាង  រាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ  អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង  បង្កាជំងឺកូវីដ ១៩  (ស៊ីណូវ៉ាក់)  ជូនដល់កុមារអាយុ  ៥ ឆ្នាំ  នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ~១៩ បានស្រោចស្រប់ទូទាំងប្រទេស ធ្វើប្រជាជនបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំលែងថ្មីដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍ ជាក់ស្តែងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចបានផ្ដល់ ការចាក់វ៉ាក់សាំងបង្ការ ដល់កុមារ អាយុ  ៥ឆ្នាំ នៅក្របខណ្ឌទូទាំងប្រទេស  ។

លោកជំទាវអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ  មេត្តានាំកូន ចៅ ដែលមានអាយុ  ៥ ឆ្នាំ  ទៅចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល  ជំងឺកូវីដ១៩ ។ លោកជំទាវបន្ថែមថាបើទោះបីជាយើងចាក់វ៉ាក់សាំង រួចហេីយយ៉ាងណាក្តី ក៏យើងកុំភ្លេចចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឲ្យបានសមស្រប ជាពិសេសវិធានការ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩  ក៏ដូចជាកាត់ផ្តាច់ខ្សែរចម្លង  ការរីករាលដាលនៃកូវីដ១៩  ។

ក្មួយៗកុមារា  កុមារី  ដែលបានទទួលវ៉ាក់សាំង នាពេលនេះ  បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី  និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជាគឺមានយន្តការ៥ធំៗក្នុងនោះទីមួយគឺ អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា  ការផ្តល់វ៉ាក់សាំងកុមារអាយុ ៥  ឆ្នាំ  នាពេលនេះ ត្រូវផ្តល់អោយតាមមណ្ឌលនានា  ក្នុងខេត្តប៉ៃលិន  មានដូចជា  មន្ទីរពេទ្យ បង្អែក ខេត្ត ប៉ៃលិន  មណ្ឌល សុខភាព ភ្នំស្ពង់  និងមណ្ឌល សុខភាព ផ្សារព្រំ  ។

Leave a Reply