ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព

នាថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព

សម្ដេចតេជោ ហ៊ុន សែន៖ ប្រកាសជាថ្មីថា នឹងបន្តការពារសន្ដិភាព ដើម្បីបន្តភាពរីកចម្រើន និងភាពសុខសាន្តនៃប្រជាជន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីថា នឹងបន្តការពារសន្ដិភាព ដើម្បីបន្តភាពរីកចម្រើន និងភាពសុខសាន្តនៃប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

ឯកឧត្តម ទៀ សីហា ៖ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេច ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ពិធីសម្ពោធ ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថាអាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រកបដោយមោទនភាព។

សេចក្ដីថ្លែងការណ៍ព័ត៌មាន ស្តីពី កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ នៅក្នុងកិច្ចពិភាក្សារបស់ អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២- កិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន ៣៦ប្រទេស បានចូលរួមថ្លែង បទអន្តរាគមន៍ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ស្ថាប័ន កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំនិងយោធិនគ្រប់រូប 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍បញ្ជាក់ថា កត្តាចម្បងក្នុងការជំរុញឱ្យស្ថាប័ន កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេសកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។

អ្នកនាំពាក្យ គ.ជ.ប ៖ ការប្រកាសធ្វើពហិការបស់គណបក្សភ្លើងទៀន គឺមិនប៉ះពាល់ដល់ដំណើរការនៃបោះឆ្នោតនោះទេ 

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការប្រកាសធ្វើពហិកាមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ របស់គណបក្សភ្លើង ទៀន គឺមិនបានធ្វើឱ្យកិច្ចដំណើរការទាំងមូលនៃដំណើរការ បោះឆ្នោតប្រែប្រួលទៅជាការអាក់ខានមិនបានដំណើរការទៅមុខទេ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមការកំណត់។ គ.ជ.ប ក៏មិនមានសិទ្ធិអំណាចអ្វីទៅចាប់បង្ខំឱ្យគណបក្សនយោបាយមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែរ។

រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chair) បានជួបប្រជុំជាមួយ អគ្គលេខាអាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Ministers) ទាំង១០ប្រទេសសមាជិកអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន (SOCA Leaders) និងឧត្តមមន្ត្រីតាមវិស័យក្រោមសសរស្តម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន តាមប្រព័ន្ធវីដេអូ នៅសាលសម្តេចតេជោ នៃវិទ្យាស្ថានជាតិអប់រំ។

ឆ្នេរ​ខ្សាច់​៦​កន្លែង នៅ​ខេត្ត​កែប ជាបេ​ក្ខភាព​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣

ឆ្នេរ​ខ្សាច់​ចំនួន​៦​កន្លែង រួមមាន ឆ្នេរ​កម្សាន្ត​ស្រី​ស ឆ្នេរ​កោះទន្សាយ ឆ្នេរ​អង្កោ ល និង​ឆ្នេរ​ប្រជុំ​កោះ​ពោធិ៍​ចំនួន​៣​ទៀត ត្រូវបាន រដ្ឋបាល​ខេត្ត​កែប ដាក់​បញ្ជូល​ជា​បេក្ខភាព ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣​។

អភិបាលខេត្តកែបនាំយកទេយ្យទាន ទេយ្យវត្ថុ ដែលជាអំណោយរបស់សម្តេចតេជោ  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគេនព្រះសង្ឃចំនួន១០វត្តនៅខេត្តកែប  

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ រួមមាន  អង្ករ  មីជាតិនិងជែលលាង ដៃ ដែលជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងលើក ទិសដៅឆ្នាំ២០២២របស់ក្រុងកែបត្រូវបានបិទបញ្ចប់

កែប៖ រដ្ឋបាលក្រុងកែប កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែប ដោយមាន អ្នកចូលរួមប្រមាណជាង ១០០នាក់ ។