អភិបាលខេត្តស្វាយរៀង៖សមិទ្ធផលច្រាំងទន្លេវ៉ៃគោ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅខេត្តស្វាយរៀងថា សមិទ្ធផលច្រាំងទន្លេវ៉ៃគោនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព សម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា ការងារកាត់ទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្សមានតិច តែឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា ទោះបីយើងបានធ្វើកិច្ចការងារផ្សេងៗជាច្រើនក៍ដោយប៉ុន្តែការងារកាត់ទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្សមានតិច នេះឆ្លុះបញ្ចាំងឲ្យឃើញថាទាំងនេះជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោក សុខ សុទ្ធី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំការលេងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំការលេងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដាច់ឆ្នាំចាស់ ឆ្នាំឆ្លូវ ឆ្លងចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក។ ទីតាំងដែលនឹងត្រូវរៀបចំឱ្យបងប្អូន ប្រជាពលរដ្ឋចូលរួមទស្សនា និងចូលរួមលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានចំនួន៣ ទីតាំងរួមមាន ឆ្នេរប៉ាក់ខ្លង វត្តថ្មី និងវត្តជោត្តញ្ញាណ។

បណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ថ្នាក់ខេត្ត សម្រាប់ការបោះឆ្នោត បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នគរបាលនៅថ្នាក់អធិការដ្ឋាន-ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ

ក្នុងឱកាសនោះដែរ អភិបាលខេត្តស្តីទី បានលើកឡើងថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ខ្ញុំសង្ឃឹមថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលជានគរបាលនៅថ្នាក់អធិការដ្ឋាន-ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ពិតជាទទួលបានយល់ច្បាស់អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយ

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យពួកគាត់កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនត្រូវគំរាមកំហែង ប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យជនបរទេសទាំងនោះ កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុកវិនិយោគនៅប្រទេសកម្ពុជាបន្ថែម។

ពិធីប្រកាសសមាសភាព អនុគណៈកម្មការ សាងសង់ស្តូប អនុស្សាវរីយ៍  នយោបាយ  ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន  ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ,អ្នកតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្តប៉ៃលិន,ខេត្តបាត់ដំបង ,ខេត្តពោធិសាត់,ខេត្តបន្ទាយមានជ័យ ,មេបញ្ជាការយោធភូមិភាគទី៥  មេបញ្ជាការកងពលធំ និងកងពលតូច ថ្នាក់ដឹកនាំមន្ទីរអង្គភាព ព្រមទាំងអាជ្ញាធរក្រុង/ស្រុកផងដែរ ។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការល្បែងប្រជាប្រិយ សម្រាប់កោះកុងសង្ក្រាន្ត។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាមជាសមាជិកគណៈកម្មការ ត្រូវ កំណត់ប្រភេទល្បែងប្រជាប្រិយ ដែលត្រូវលេងកម្សាន្ត ប្រចាំថ្ងៃ  និងរៀបចំទីតាំងសម្រាប់លេងល្បែងប្រជាប្រិយ នៅតាមទីតាំង ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អាជីវករ

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២។

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការពារសន្តិសុខ សុខសុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលមុខ

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការពារសន្តិសុខ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលមុខ។