នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ រួមមាន អង្ករ មីជាតិនិងជែលលាង ដៃ ដែលជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគេនព្រះសង្ឃ ចំនួន១០វត្ត នៅខេត្តកែប។ពិធីនេះប្រព្រឹត្ត ទៅ នៅបរិវេណវត្តចរិយាវង្ស ស្ថិតនៅសង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប ដែល មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី តំណាងរដ្ឋបាល ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជេីងវត្ត ផងដែរ៕
JOIN US https://t.me/lorsovanney


