សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ដល់បងប្អូនសាសនិកឥស្លាម ក្នុងឱកាសបួសខែរ៉ាម៉ាឌន នៅកម្ពុជាធ្វើឡើង នៅថ្ងៃទី ២ មេសា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារអបអរសាទរ និងសូមជូននូវពរជ័យ ដល់បងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៣មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។

ប្រធានគណបក្សខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងចែកអំណោយ ជូនសមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់លលកស ប្រមាណ៥០០នាក់

ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ៥០០នាក់។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល ជាមួយស្ត្រីខ្មែរ-ឥស្លាម ក្នុងក្រុងខេមរភូមិន្ទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយស្ត្រីខ្មែរ-ឥស្លាម ក្នុងក្រុងខេមរភូមិន្ទ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការគៀរគររមូលនិធិ ក្នុងឱកាសអបអរសាទរ ខួបទី១៩៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

រសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការគៀរគររមូលនិធិ ក្នុងឱកាសអបអរសាទរ ខួបទី១៩៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះត្រួតពិនិត្យផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបត្រូវបានស្ថាបនារួចរាល់

បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់ និងរៀបចំប្រព័ន្ធលូបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចររួចរាល់១០០% កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យផ្លូវទាំង ៣៨ខ្សែដែលបានបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍។

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣៤គ្រួសារនៅឃុំចំនួន៥ នៃស្រុកសំរោង

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមជាមួយលោក កេត ម៉ៅ អភិបាលស្រុកសំរោង និងមន្រ្តីសាខាខេត្ត ស្រុក នៅរសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៤ គ្រួសារ ក្នុងនោះរលំទាំងស្រុង០៩ ខ្នង ខូតខាតមធ្យម១០ខ្នង ដែលបានរងគ្រោះដោយ ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឃុំចំនួន៥ ស្រុកសំរោង។

សមាជិកសភាកម្ពុជា ប្រាប់ទៅសហគមន៍អន្តរជាតិថា សង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងដោយលើកទស្សនៈរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «សង្រ្គាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី»។  

រដ្ឋបាលរាជធានីភ្នំពេញប្រកាសមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមបាតុករដែលជា អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៍ ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្ដី ជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុម បាតុករដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

ចិនថ្កោលទោសអាមេរិក បន្ទាប់ពីចាត់ទុកទីក្រុងប៉េកាំងថា ជា គូប្រជែងយុទ្ធសាស្ត្រដ៏មានផលវិបាកបំផុត

ទីក្រុងប៉េកាំងបានថ្កោលទោសការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំង និងគាបសង្កត់លើចិន-រុស្ស៊ីដោយនិយាយថា ពួកគេនឹងមិនជោគជ័យទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានពិពណ៌នាប្រទេសចិននៅក្នុងយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួនថា ជា”គូប្រជែងយុទ្ធសាស្ត្រដ៏មានផលវិបាកបំផុត”។