ឯកឧត្តម ទៀ សីហា ៖ អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេច ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ពិធីសម្ពោធ ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថាអាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រកបដោយមោទនភាព។

សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថាអាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រកបដោយមោទនភាព។

ឯកឧត្តម ដាក់បញ្ជាឲ្យគណ:បញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យល្អប្រសើរថែមទៀត ជាពិសេសគឺកងកម្លាំងចម្រុះ មានស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងកងកម្លាំងភូមិភាគ៤ខេត្ត ធ្វើយ៉ាងណា ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រមុខរាជរដ្ឋាភិបាលឲ្យបានតឹងរឹងបំផុត។

ឯកឧត្តម ក៏ស្នើឲ្យគ្រប់កងឯកភាព និងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ និងពង្រឹងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះផងដែរ ៕

Leave a Reply