រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chair) បានជួបប្រជុំជាមួយ អគ្គលេខាអាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Ministers) ទាំង១០ប្រទេសសមាជិកអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន (SOCA Leaders) និងឧត្តមមន្ត្រីតាមវិស័យក្រោមសសរស្តម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន តាមប្រព័ន្ធវីដេអូ នៅសាលសម្តេចតេជោ នៃវិទ្យាស្ថានជាតិអប់រំ។

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chair) បានជួបប្រជុំជាមួយ អគ្គលេខាអាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Ministers) ទាំង១០ប្រទេសសមាជិកអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន (SOCA Leaders) និងឧត្តមមន្ត្រីតាមវិស័យក្រោមសសរស្តម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន តាមប្រព័ន្ធវីដេអូ នៅសាលសម្តេចតេជោ នៃវិទ្យាស្ថានជាតិអប់រំ។

ក្នុងនាមប្រធានក្រុមប្រឹក្សាសហគមន៍-សង្គមវប្បធម៌អាស៊ាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧ (27TH ASCC COUNCIL MEETING) ដោយផ្តោតលើរបៀបវារះសំខាន់ចំនួន០៤ រួមមាន៖
១. របាយការណ៍របស់ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ទៅកាន់ក្រុមប្រឹក្សា ASCC
២. របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១
៣. សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន
៤. ការអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៧

សូមបញ្ជាក់ផងដែរថា នេះគឺជាថ្ងៃទី៣ នៃកិច្ចប្រជុំអាស៊ានក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

JOIN US https://t.me/lorsovanney

Leave a Reply