អាជ្ញាធរខេត្តបន្ទាយមានជ័យ នាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ ៨១គ្រួសារ លើ៣ទីតាំង ក្នុងស្រុកថ្មពួក ស្វាយចេក និងស្រុកអូរជ្រៅ

នាព្រឹកថ្ងៃសៅរ៍ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់

នាព្រឹកថ្ងៃសៅរ៍ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗមកនេះ ចំនួន ៨១គ្រួសារ ក្នុងស្រុកចំនួន ០៣ លើក៣ទីតាំង :
១,នៅគោករមៀត ស្រុកថ្មពួក ចំនួន ២៤ គ្រួសារ
២,នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក
ចំនួន ០៦គ្រួសារ
៣,នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួន ៥១គ្រួសារ។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី
បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា ទីណាមានទុកលំបាកទីនោះមាន
កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។ អំណោយមកផ្តល់ជូននាពេលនេះជាការគិតគូរដោះស្រាយការលំបាកពុកម៉ែបងប្អូនបានមួយគ្រា ទោះបីជាមិនបានគ្រប់ទៅតាមតម្រូវការទាំងស្រុងនោះ ជាវប្បធម៌ចែករំលែក ចូលរួមដោះស្រាយទុក្ខលំបាកបងប្អូនក្នុងកាលៈទេសៈនៃការជួបគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់នាពេលថ្មីៗមកនេះ។

អំណោយទទួលបានក្នុងមួយគ្រួសារទទួល អង្ករ ២៥ គីឡូក្រាមត្រីខ ១យួរ មី ១កេសតូច ទឹកត្រី៣ដប មុង១ ភួយ ១ សារុង១ ក្រមា ១ អាវយឺត ២ តង់ប្លាស្ទីក (១សម្រាប់គ្រួសាររងគ្រោះធ្ងន់) ដោយឡែកនៅឃុំគោករមៀត បន្ថែមចបកាប់១ កណ្តៀវ ១ និង នៅឃុំអូរបីជាន់ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រ បានឧបត្ថម្ភថវិកាបន្ថែម ក្នុងមួយគ្រួសារ ១មឺនរៀលផងដែរ៕

Leave a Reply