រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពី លោក ឈឹម កាន អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ និងជាសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាយករដ្ឋបាលសាលាខេត្ត និងអភិបាលក្រុង/ស្រុកតាម (Zoom) ដែលប្រពឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ១៩ ប្រសិនបើមាន ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត។

រដ្ឋបាលរាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី កោតសរសើររាជធានីភ្នំពេញ លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសំដែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្ពុជាបានយ៉ាងល្អ ដែលធ្វើអោយជម្ងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។

អភិបាលខេត្តមណ្ឌលគិរី ត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ខាងមុននេះ

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកសាខាកាកបាទក្រហមខេត្ត និងសហការី រួមទាំង អភិបាលក្រុង/ស្រុកទាំង០៥ ខេត្ត ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom ដែលប្រព្រឹត្តទៅនៅអគារសាលាខេត្តមណ្ឌលគិរី។

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្តាយបង្កេីតរបស់ ឯកឧត្តម កៅ ខុនដារ៉ា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្តាយបង្កេីតរបស់ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅភូមិវាល ឃុំកំពង់សីលា ខេត្តព្រះសីហនុ

សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានអំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ដើម្បីរួមគ្នាដោះស្រាយបញ្ហា

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ។ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

អភិបាលខេត្តមណ្ឌលគីរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយគ្រឿងឧបភោគបរិភោគ ជូនដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅស្នាក់ការត្រពាំងធ្មៀរ

នាថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូនានា និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយគ្រឿងឧបភោគបរិភោគ ជូនដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅស្នាក់ការត្រពាំងធ្មៀរ ដែនជម្រកសត្វព្រៃស្រែពកក្នុងស្រុកកោះញែក៕

ឯកឧត្តម អ៊ី ឈាន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ កងកំលាំងជួរមុខ ៣អង្គភាព ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងទ័ព នៅអង្គភាពចំនួន ៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ សមិទ្ធផល នានា និងពុទ្ធាភិសេក នៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក)

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងដំបូលព្រះវិហារ  សមិទ្ធផល នានា និងពុទ្ធាភិសេក នៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម