កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលកំពង់ឆ្នាំង រួមដំណើរជាមួយសហការី បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ជនពិការ សរុបចំនួន ៥០គ្រួសារ ដែលមកពីឃុំពន្លៃក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តទៀតថាថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែអាចដោះស្រាយបានមួយគ្រា កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនខិតខំពង្រីកមុខរបរបន្ថែមដូចជាការចិញ្ចឹមសត្វ ដាំបន្លែ ដើម្បីដោះស្រាយជីវភាពប្រសើរឡើង។
ឯកឧត្តមក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានគ្រប់ដូស ដូសទី៣ និងដូសទី៤អោយបានគ្រប់ៗគ្នា ព្រមទាំងអនុវត្តវិធានការ ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួនដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើងជៀសផុតពីជំងឺកូវីដ១៩ ។
ចំពោះអំណោយរបស់រាជរដ្ឋាភិបាលយកមកចែកជូនដល់បងប្អូនទាំង៥០គ្រួសារ ដោយក្នុង០១គ្រួសារទទូលបានអង្ករ ២០ គ.ក មី ១ កេស ត្រីខ១០កំប៉ុង ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ១កញ្ចប់ មុង ១ និងកន្ទេល ១ ៕




