
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់មជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម
សៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនមជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម ស្ថិតនៅភូមិកំពង់សំណាញ់១ ឃុំកំពង់សំណាញ់១ ក្រុងតាខ្មៅ ខេត្តកណ្ដាល។