លោកជំទាវ មិថុនា ភូថង ចាត់តំណាងដឹកនាំកិច្ចប្រជុំពិភាក្សាដំឡើងផ្ទាំងប៉ាណូ ស្តីពី “តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមទីតាំងរៀបចំដាក់ដំឡើងផ្ទាំងប៉ាណូ ស្តីពី "តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក" របស់ក្រសួងបរិស្ថាន សម្រាប់ផ្សព្វផ្សាយដល់សាធារណជន ស្តីពីការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន០៤ផ្ទាំង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

ឯកឧត្តម អ៊ី ឈាន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិក្រចាប់

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ រួមដំណើរជាមួយ ឯកឧត្តម កើត រិទ្ធ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មី

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានរួមដំណើរជាមួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មី

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល

សេចក្ដីសម្រេច ស្ដីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនម្រុងបន្ថែមនៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់

សេចក្ដីសម្រេច ស្ដីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនម្រុងបន្ថែមនៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ក្នុងរាជធានី ខេត្តទាំង ២៥ ស្របតាមកម្មវិធីដែលគណបក្សនយោបាយបានដាក់ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត តាមមធ្យោបាយ ផ្សេងៗ និងលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិថ្នល់បត់

ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាធិបតេយ្យរស់ក្រោមម្លប់ នៃសន្តិភាព 

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែឧសភានេះថា “ក្រោមម្លប់នៃសន្តិភាពថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរយឱ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ”។ 

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីទីតាំងការចាក់វ៉ក់សាំងបង្ការជំងឺកូវីដ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទូទាំងខណ្ឌទាំង១៤

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការចាក់វ៉ក់សាំងបង្ការជំងឺកូវីដ១៩ ដួសទី៥ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋគោលដៅអាទិភាព នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។