យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ផ្តើមនៅថ្ងៃនេះ

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែឧសភាឆ្នាំ២០២២នេះ ។ យុទ្ធនា​ការឃោសនា​នេះមាន​រយៈពេល ១៤​ថ្ងៃ ដោយចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយត្រូវ​ចាប់ផ្តើម​ពី​ម៉ោង ៦ព្រឹក ដល់​ម៉ោង ១០​យប់ និង​ត្រូវ​ឈប់សម្រាក​នៅ​ចន្លោះ​ពី​ម៉ោង ១០ ​យប់ ដល់​ម៉ោង ៦ព្រឹក​។​នៅក្នុង​ការបោះឆ្នោត​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្តិ​ទី​៥ ឆ្នាំ​២០២២ នេះមាន​គណបក្សនយោបាយ​ចំនួន ១៧ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងពិធី បញ្ចុះសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធី បញ្ចុះសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
នៅវត្តស្លាកែត ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សម្តេចប្រធានរដ្ឋសភា៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន មានចក្ខុវិស័យវែងឆ្ងាយ ត្រឹមត្រូវ បានធ្វើឱ្យសង្គមជាតិ មានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ និងមានមាគ៌ាត្រឹមត្រូវ ច្បាស់ លាស់ បានធ្វើសង្គមជាតិមានការអភិវឌ្ឍ រីក ចម្រើនជឿនលឿនដែលមិននឹកស្មានដល់ពីព្រោះថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩គឺគ្មានអ្វីទំាងអស់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធវិរៈជន ទិវាចងចាំ ២០ ឧសភា

ព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធវិរៈជន ទិវាចងចាំ ២០ ឧសភា ដើម្បីរំលឹកគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដោយបានបូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត ។

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អញ្ជើញចូលរួមជាអធិបតីក្នុងពិធិចែកអំណោយ និងនាំយកថវិកា ជូនគ្រួសារត្រូវភ្លើងឆេះផ្ទះចំនួន៤២គ្រួសារនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ អញ្ជើញចូលរួមជាអធិបតីក្នុងពិធិចែកអំណោយ និងនាំយកថវិកា ដែលជាជំនួយរបស់ក្រុមហ៊ុនImtiyaazservices(Singapore) ជូនគ្រួសារត្រូវភ្លើងឆេះផ្ទះចំនួន៤២គ្រួសារនៅក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ យុវជន ស.យ.ម.ក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ នៅភូមិទឹកផុស

ព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ដើម្បីចង់ដឹងពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

អភិបាលរាជធានី ស្នើសុំឲ្យបារាំង ជួយកសាង​ស្ថានីយ​ប្រតិកម្មទឹកកខ្វក់​ ឯបារាំង ស្នើឱ្យ​ការពារ​សន្តិសុខ នៅថ្ងៃបោះឆ្នោត ៥មិថុនា

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឱ្យ​បារាំង​ជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិច​រាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។ ចំណែកទូត​បារាំង បាន​ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់​ប្រជាពលរដ្ឋ​បារាំង និងខ្មែរសញ្ជាតិបារាំង ដែលត្រូវបោះឆ្នោត នៅស្ថានទូតបារាំង នាថ្ងៃអាទិត្យ ទី៥មិថុនា​ខាងមុខនេះ។​

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ព្រមទាំងដោះស្រាយនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តរមណីយវ័ន ក្រុងសួង

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលព្រមទាំងដោះស្រាយនូវទុក្ខលំបាក តាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តរមណីយវ័ន (ហៅវត្តធុតង្គ) ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយបានការចូលរួមសរុបចំនួន១,០០៧នាក់។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ថា គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។