
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធសាលាអនុគណ កុដិថ្មី និងសមិទ្ធផលផ្សេងៗទៀត របស់វត្តអង្គសិលាមុនីថ្មស នៅស្រុកបូទុមសាគរ
នាថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដាក់សម្ពោធសាលាអនុគណ កុដិថ្មី និងសមិទ្ធផលផ្សេងៗទៀត របស់វត្តអង្គសិលាមុនីថ្មស ហៅវត្ត ថ្មស ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។