ប៉ៃលិន៖ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ឃុន វណ្ណៈ សមាជិក ក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីវេលាម៉ោង ៦៖៥៣នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ។


















