ព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ..។ ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ខ្មែរនិងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងឃុំកោះសូទិន ខេត្តកំពង់ចាមផងដែរ …៕













































