រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេស ដែលមានជំងឺកូវីដ១៩ ទម្រង់ថ្មី បន្ទាប់ពីរកឃើញ ការឆ្លងជំងឺប្រភេទថ្មី ចំនួន ៣ ករណីនៅលើខ្លួនជនបរទេសកាលពីពេលថ្មីៗនេះ។ ការប្រកាសប្រទេសកម្ពុជាបញ្ចូលទៅក្នុងបញ្ជីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។
រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសចំនួន ៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ១៩ ទម្រង់ថ្មី។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន ប្រកាសថា អ្នកដំណើរមកពីប្រទេសតំបន់ ទាំង ៨៨ តម្រូវឲ្យបង្ហាញលិខិតបញ្ជាក់សុខភាព អវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្តក្នុងរង្វង់៧២ ម៉ោង មុនពេលធ្វើដំណើរ ហើយត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅពេលមកដល់ប្រទេសជប៉ុន៕