សហរដ្ឋអាមេរិក​ព្រមាន​ថា​ ​នឹង​ពិចារណា​លើ​ការ​ឆ្លើយតប​ខាង​យោធា​ ​ដើម្បី​សង​សឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​តមក​លើ​មូលដ្ឋាន​កងទ័ព​ខ្លួន​នៅ​អ៊ី​រ៉ា​ក់

សេតវិមាន​បាន​ព្រមាន​ថា​ ​សហរដ្ឋអាមេរិក​អាច​នឹង​ពិចារណា​ការ​ឆ្លើយតប​ខាង​យោធា​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​ត​នៅ​ថ្ងៃពុធ​នេះ​ ​ដែល​បាន​វាយប្រហារ​ចំ​មូលដ្ឋានទ័ព​អាកាស​មួយ​នៅ​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់ ​ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​ ​និង​កងកម្លាំង​ចម្រុះ​បោះ​ទីតាំង​ ​ដែល​នេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​សាជាថ្មី​ ​។​

​អ្នកម៉ៅការ​អាមេរិក​ម្នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​គ្រាប់​រ៉ុក្កែ​ត​យ៉ាងតិច​១​០​គ្រាប់​បាន​ធ្លាក់​លើ​មូលដ្ឋាន​នេះ​ ​ហើយ​មកទល់​ពេលនេះ​ ​នៅ​ពុំទាន់​មាន​ក្រុមសកម្ម​ប្រយុទ្ធ​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​ ​។​ ​នៅ​ពេល​សួរ​អំពី​ការវាយប្រហារ​ខាងលើ​នេះ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​យើង​កំពុង​តាមដាន​រឿង​នោះ​ឥឡូវនេះ​ ​ហើយ​ថា​អរគុណ​ព្រះ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែ​ត​នោះ​ទេ​ ​ប៉ុន្តែ​មនុស្សម្នាក់​ដែល​ជា​អ្នកម៉ៅការ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​ ​។​ ​ប៉ុន្តែ​យើង​កំពុង​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុសត្រូវ​ ​ហើយ​យើង​នឹង​ធ្វើ​ការវិនិច្ឆ័យ​អំពី​ការ​ឆ្លើយតប​ ​។

Leave a Reply