ឆ្លើយតបនិងព្រឹត្តិការសហគមន៍២០កុម្ភៈនៅរសៀលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុង ស្រុកដើម្បីពិនិត្យនិងពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។នៅក្នុងកិច្វប្រជុំឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការចំនួន៥រួមមាន៖
១.ការតាមដាន និងណែនាំគ្រប់បណ្តាអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ត្រូវអនុវត្តតាមវិធានការនានា និងបំពាក់សម្ភារគ្រប់គ្រាន់(រក្សាគំលាត មានអាល់កុល ឧបករណ៍វ៉ាស់កំដៅ ពាក់ម៉ាស់)។ ក្នុងករណីម្ចាស់ទីតាំងណាមួយមិនអនុវត្តតាមការណែនារបស់អាជ្ញាធរ ត្រូវអនុវត្តវិធានការច្បាប់ និងគោលការណ៍នានាដែលក្រសួងបានណែនាំកន្លងមក។
២.ការជួបជុំបុណ្យទាន ការរៀបអាពាហ៍ពិពាហ៍ណែនាំដល់ប្រជាពលរដ្ឋឲ្យកាត់បន្ថយ ឬលើកពេលវេលា និងត្រូរក្សាគំលាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំ(លាងសាយភោជន៍) ដោយអនុវត្តត្រឹមតែកម្មវិធីប្រពៃណី ទំនៀមទំលាប់។
៣.បន្តផ្សព្វផ្សាយអប់រំពលរដ្ឋមូលដ្ឋាន អំពីហានិភ័យនៃជំងឺកូវីដ-១៩ និងសេវានៃចំណាយក្នុងការធ្វើចត្តាឡីស័ក ការព្យាបាលនានា។
៤.ការរៀបចំQR Codeនៅគ្រប់អង្គភាព ស្ថាប័ន ទីតាំងអាជីវកម្ម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងក្នុងករណីផ្ទុះជំងឺកូវីដ-១៩។
៥.រឹតបន្តឹងការត្រួតពិនិត្យច្រកផ្លូវចូលខេត្តសំខាន់ៗ រៀបចំទីតាំងសម្រាប់ត្រៀមបង្ការព្យាបាលអ្នកជំងឺកូវីដ-១៩៕