ពលរដ្ឋ ធ្វើចត្តាឡីស័ក ១៨២គ្រួសារ ក្នុងក្រុងព្រះសីហនុ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋដែល កំពុងធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១៨២គ្រួសារ ស្ថិតនៅភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

ខេត្តព្រះសីហនុ ៖ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមន្ត្រីសាខា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋដែល កំពុងធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១៨២គ្រួសារ ស្ថិតនៅភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមខេត្ត បានធ្វើការសំណេះសំណាល និងអប់រំផ្សព្វផ្សាយក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ត្រូវលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ ត្រូវរក្សាអនាម័យជាប់ជាប្រចាំ ដោយលាងសម្អាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តន៍តាម ការ ណែនាំ របស់ក្រសួងសុខាភិបាល ពិសេសសេចក្តីណែនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។ ព្រមទាំងធ្វើការ ណែនាំអំពីរបៀបរស់នៅតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩។

សម្ភារដែលចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កចំនួន ១៨២គ្រួសារ ក្នុងក្រុងព្រះសីហនុ ក្នុងមួយគ្រួ សារទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ៤កំប៉ុង ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល៕

Leave a Reply