សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និងជនងាយរងគ្រោះ ចំនួន១០០នាក់ នៅស្រុកសេសាន

ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះគ្មានទីពឹងចំនួន១០០នាក់ ស្ថិតក្នុងឃុំ ស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង  ព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១   បានដឹកនាំក្រុមការងារនាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះគ្មានទីពឹងចំនួន១០០នាក់ ស្ថិតក្នុងឃុំ ស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែនឹករលឹក គិតគូពីសុខទុក្ខរបស់ប្រជា​ពលរដ្ឋ​គ្រប់ទីកន្លែង គ្រប់កាលះទេសះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺ​កូវីដ១៩ប្រជាពលរដ្ឋជួបការលំបាកច្រើន ជាពិសេសចាស់ជរាក្រីក្រគ្មានទីពឹង កាន់តែមានភាពលំបាកក្នុងការរស់នៅ ។ ដោយមើលឃើញពីភាពលំបាកខ្វះខាតរបស់ជនចាស់ជរានេះហើយ កាកបាទក្រហមកម្ពុជាតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះ គ្មានទីពឹង ដើម្បីបានដោយស្រាយបញ្ហាជីវភាព ។

ឯកឧត្តម ម៉ុម សារឿន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រយ័ត្នខ្ពស់ចំពោះការីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវការពារខ្លួនតាមរយះការរក្សាគម្លាតគ្នាក្នុងការរស់នៅ ពាក់ម៉ាស់ការពារ លាងដៃជាមួយសាប៊ូ អាកុល ឬជែល មិនត្រូវជួបជុំគ្នាច្រើន ឬកុំចេញទៅខាងក្រៅប្រសិនបើគ្មានកិច្ចការចាំ   បាច់។

អំណោយ ដែលគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះ គ្មានទីពឹង រួមមាន៖ អង្ករ១បេ មី១កេះ ត្រីខ១កេះ និងឃីត១   កញ្ជប់៕

Leave a Reply