សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភាវៀតណាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភា វៀតណាម នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ

សម្តេច​ សាយ ឈុំ​ ៖​ កម្ពុជា-វៀតណាម​ គួរគប្បីខិតខំទប់ស្កាត់ឧបាយកលពួកអមិត្ត ប៉ុនប៉ង បំបែកបំបាក់ចំណងមិត្តភាព នៃប្រទេសទាំងពីរ

សម្តេច​ សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា​ បានថ្លែងថា​ កម្ពុជា-វៀតណា​ គួរគប្បីខិតខំបន្ថែមទៀត ទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីយន្តការកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់​ ដេីម្បីទប់ស្កាត់ការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងពីខាងក្រៅ និងទប់ស្កាត់ឧបាយកលរបស់ពួកអមិត្ត ដែលប៉ុនប៉ង បំបែកបំបាក់ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម វឿន ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយខុទ្ទកាល័យរដ្ឋសភាវៀតណាម

បន្ទាប់ពីជំនួបពិភាក្សាការងារ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម វឿន ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយខុទ្ទកាល័យរដ្ឋសភាវៀតណាម...

សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿន ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

រសៀលថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿន ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម... ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម សុខ ឥសាន ៖ គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភ ចំពោះការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយ មួយចំនួនទេ

គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភ ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្ស មួយទៅគណបក្សមួយ ដើម្បីប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះទេ។ ហើយលើកទឹកចិត្ត ឲ្យអ្នកនយោបាយ អនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួន ដោយទូលំទូលាយ ដោយឆន្ទៈ និងគ្មានការភ័យខ្លាច។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ថ្លែងអំណរគុណសម្ដេច ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតដែលបានជួយជ្រោមជ្រែងរហូតលោក Sean Turnell ត្រូវបានដោះលែង

លោក លោក Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី បានថ្លែងនៅក្នុងសន្និសីទនាទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២ ម្សិលមិញថា

សេចក្តីថ្លែងការណ៍ របស់បេសកជនពិសេសនៃប្រធានអាស៊ាន ស្ដីពីការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា

សេចក្តីថ្លែងការណ៍ របស់បេសកជនពិសេសនៃប្រធានអាស៊ាន ស្ដីពីការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្តកោះកុង

លោកជំទាវអភិបាល បានលើកឡើងថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាគម្រោងសេវាកម្មផ្នែកសង្គម ដែលត្រូវបានបង្កើតឡើង តាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតទាំងក្នុងផ្នែកនយោបាយ និងការវិនិយោគ លើផ្នែកសុខភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមចូលរួមអបអរសាទរ និងគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ