សុវណ្ណី ឡោ

សុវណ្ណី ឡោ

េចក្តីប្រកាសព័ត៌មាន
លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

េចក្តីប្រកាសព័ត៌មាន
លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

រដ្ឋបាលខេត្តកោះកុង សហការជាមួយក្រុមការងារអន្តរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ ណែនាំ និងជំរុញការចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង

នាថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង សហការជាមួយក្រុមការងារអន្តរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ ណែនាំ និងជំរុញការចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្ដម ម៉ម ប៊ុនហេង ស្នើអភិបាលរាជធានីខេត្ត ពង្រឹងសេវាសង្គ្រោះបន្ទាន់ ដឹកអ្នករ បួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដោយមិនឲ្យបង់ថ្លៃ

ឯកឧត្ដម ម៉ម ប៊ុនហេង ស្នើអភិបាលរាជធានីខេត្ត ពង្រឹងសេវាសង្គ្រោះបន្ទាន់ ដឹកអ្នករ បួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដោយមិនឲ្យបង់ថ្លៃ

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងដំណើរចុះពិនិត្យផលិតកម្មកសិកម្ម នៅក្នុងខេត្តកោះកុង

នាថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងដំណើរចុះពិនិត្យផលិតកម្មកសិកម្ម នៅក្នុងខេត្តកោះកុង

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស អញ្ជើញជាអធិបតីសំណេះសំណាល និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ…

នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនឯកឧត្តម សួន លន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ចំពោះមរណភាពរបស់ ឧបាសិកា ផន យ៉ុន ត្រូវជាបងស្រីបង្កើតរបស់ឯកឧត្តម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនឯកឧត្តម សួន លន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ចំពោះមរណភាពរបស់ ឧបាសិកា ផន យ៉ុន ត្រូវជាបងស្រីបង្កើតរបស់ឯកឧត្តម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាឯកភាពសំណើរបស់ឡាវ៤ចំណុច

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាឯកភាពសំណើរបស់ឡាវដែលបានស្នើ៤ចំណុច ដើម្បីនាំយកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលសម្លៀកបំពាក់ និងពិធីប្រគំរបស់ក្រុមភ្លេងកាយរឹទ្ធិខេត្តកោះកុង

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានស្តាប់នូវការប្រគំតន្ត្រី របស់ក្រុមភ្លេងកាយរឹទ្ធិខេត្តកោះកុង ខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះក្មួយៗពិតជាមានសមត្ថភាពខ្ពស់អាចធ្វើការប្រគំបានយ៉ាងពិរោះរណ្តំ

ឯកឧត្តម កាយ សំរួម និងលោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីពាក់ព័ន្

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមកីឡាករសីស្លាបខេត្តកោះកុង ចូលជួបសម្តែងការគួរសម។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា  ចាប់តាំងពីការប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុមកីឡាករ សីស្លាបខេត្តកោះកុង បានបន្តហ្វឺកហាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពផង និងដើម្បីសុខភាពផ្ទាល់ខ្លួនផង ខ្ញុំសូមឱ្យថ្នាក់ដឹកនាំក្រុមកីឡាករសីស្លាបខេត្ត បន្តការផ្សព្វផ្សាយយុវវ័យ ក្នុងមូលដ្ឋាន និងតាមសាលារៀន និងបំផុសការលេងកីឡា ជៀសវាងពីការប្រព្រឹត្តអំពើអបាយមុខនានា មួយវិញទៀតសូមក្រុមកីឡាករទាំងចូលរួមការប្រកួតដកស្រង់បច្ចេកទេស ជាមួយក្រុមកីឡាករនានា ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត លេងកីឡាបង្កើនសាមគ្គីភាព និងដើម្បីសុខភាព