លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមចូលរួមអបអរសាទរ និងគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមចូលរួមអបអរសាទរ និងគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែង យកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ចូលរួមចំណែកជាមួយនឹង រាជរដ្ឋាភិបាល រដ្ឋសភា ក្នុងការបំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់តម្លៃ និងតួនាទីរបស់ស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោសប្រទានពរជ័យជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply