សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ មិថុនា ភូថង និងឯកឧត្តម កាយ សំរួម អញ្ជើញទទួលស្វាគមន៍ ប្រតិភូក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលបំណង ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក ឈូក បណ្ឌិត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលបំណង ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តកោះកុង ថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

អភិបាលខេត្តប៉ៃលិន ទទួលជួបពិភាក្សាការងារជាមួយសមាគមន៍លើកស្ទួយសេដ្ឋកិច្ចកម្ពុជា-ថៃ លើការងារគោលនយោបាយ នៃដំណើរការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរ

ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយសមាគមន៍លើកស្ទួយសេដ្ឋកិច្ចកម្ពុជា-ថៃ លើការងារគោលនយោបាយ នៃដំណើរការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរ

សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតអបអរសាទរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតអបអរសាទរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកពញាក្រែក

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅបរិវេណវត្តក្រែក ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ នៅខេត្តស្វាយរៀង បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង

អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលក្រុង ស្រុក នាយករដ្ឋបាលសាលាខេត្ត

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលក្រុង ស្រុក នាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលសាលាស្រុកសាលាក្រៅ និងប្រកាសផ្លាស់ប្តូរភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

សម្តេចតេជោ ហ៊ុន សែន តេស្តរកឃើញវិជ្ជមានកូវីដ១៩ សម្រេចដឹកនាំគណៈប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះតាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាកិត្តិយស ក្នុងព្រះរាជពិធីលៀងភោជនាហារថ្វាយព្រះចៅស៊ុលតង់ និងព្រះរាជគណៈប្រតិភូ ដែលរៀបចំឡើងដោយព្រះមហាក្សត្រ…

ថ្ងៃត្រង់ វេលាម៉ោង ១២:០០នាទី នាថ្ងៃច័ន្ទ ៦រោច ខែកត្តិក ចត្វាស័ក ព.ស២៤៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងព្រះរាជពិធីលៀងភោជនាហារ ថ្វាយព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ និងព្រះរាជគណៈប្រតិភូ ដែលរៀបចំឡើងដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជដំណាក់សិរីមង្គល…