(វិមានព្រឹទ្ធសភា)៖ រសៀលថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿន ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម… ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វឿង ឌីញ ហ្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មក ឯកឧត្តមនឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។






