លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកម្មពិធីចែកអំណោយជាសម្ភារ គ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ៣៧១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

នាថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកម្មពិធីចែកអំណោយជាសម្ភារ គ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ៣៧១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្

នាថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកម្មពិធីចែកអំណោយជាសម្ភារ គ្រឿងឧបភោគ និងបរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ៣៧១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដោយបានមកចូលរួមជាមួយ លោកស្រីបណ្ឌិត និងអស់លោក លោកស្រីគណៈប្រតិភូទាំងអស់ក្នុងកម្មវិធី ចែកអំណោយជាសម្ភារ គ្រឿងឧបភោគនិងបរិភោគ ជូនដល់ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត ចំនួន៣៧១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ នាពេលនេះ។

ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរខេត្តសូមថ្លែងអំណរគុណចំពោះ លោកបណ្ឌិត ស្លេះ អាល់ហ្វីន នាយកប្រតិបត្តិអង្គការមូលនិធិអ៊ីម៉ានកម្ពុជា ដែលបានខិតខំធ្វើការទំនាក់ទំនង និងសហការជាមួយសប្បុរសជនក្រៅប្រទេស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះ លោកស្រីបណ្ឌិត អាហ្ស៊ីហ្សះ សាប៉ារី (AZIZAH SAPARI) តំណាងសប្បុរសជនប្រទេសសឹង្ហបុរី ដែលបានខិតខំកៀរគរសប្បុរសជន នៃប្រទេសសឹង្ហបុរី ដើម្បីស្វែងរកជំនួយមកជួយដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកោះកុងដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត។ អំណោយមនុស្សធ៌មខាងលើនេះ គឺជាគុណតម្លៃដ៏ថ្លៃថ្លាសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅទីនេះ និងជាអំណោយដ៏ល្អប្រពៃដែលបានចូលរួមចែករំលែកការលំបាករបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំងនិងបានដាក់ចេញនូវកម្មវិធីមួយចំនួន ដូចជា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងបានជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស។

ដោយឡែកថ្ងៃនេះ ក្រុមការងារនៃអង្គការមូលនិធិអ៊ីម៉ានកម្ពុជា បាននាំមកនូវអំណោយជាសម្ភារ គ្រឿងឧបភោគនិងបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត ចំនួន ៣៧១គ្រួសារ មកពីភូមិ៤ សង្កាត់ដងទង់ និងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជាការគាំទ្រឧបត្ថម្ភបាន ពីសប្បុរសជននៃប្រទេសសឹង្ហបុរី ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ប្រេងឆា២ លីត្រ ស្ករស២ គីឡូក្រាម មី១០កញ្ចប់ និងអំបិល ១គីឡូក្រាម ដែលគិតជាទឹកប្រាក់សរុបចំនួន ៧,៧៩១ដុល្លារ (ប្រាំពីពាន់ ប្រាំពីររយ កៅសិបមួយ ដុល្លារសហរដ្ឋអាមេរិច)។

នាងខ្ញុំសង្ឃឹមថា អង្គការមូលនិធីអ៊ីម៉ានកម្ពុជា នឹងខិតខំកៀរគរសប្បុរសជន នៃប្រទេសសឹង្ហបូរី បន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធ៌មនេះ ហើយនាងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត នឹងមានឱកាសទទួលបានអំណោយជាបន្តបន្ទាប់តាមរយៈអង្គការមូលនិធីអ៊ីម៉ានកម្ពុជា នាពេលខាងមុខ៕

Leave a Reply