CDC អនុម័ត​គម្រោង​វិនិយោគ ១០ មានទឹក​​ប្រាក់​ជិត $៥០​ លាន​

រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ម័ត​គម្រោង​វិនិយោគ​ចំនួន ១០ គិត​ជា​ប្រាក់​ជិត ៥០ ​លាន​ដុល្លារ​នៅក្នុង​ខែធ្នូ​គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែល​ភាគ​ច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់ ស្បែកជើង និង​វេច​ខ្ចប់

​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ម័ត​គម្រោង​វិនិយោគ​ចំនួន ១០ គិត​ជា​ប្រាក់​ជិត ៥០ ​លាន​ដុល្លារ​នៅក្នុង​ខែធ្នូ​គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែល​ភាគ​ច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់ ស្បែកជើង និង​វេច​ខ្ចប់​។​

​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដែល​ចុះផ្សាយ​ត្រឹម​ថ្ងៃទី​ ២៦ ខែធ្នូ ខ្លួន​បានអនុម័ត​គម្រោង​វិ​និ​យោគ​ចំនួន​ ១០ ក្នុង​ខែធ្នូ គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែលមាន​ទុនវិនិយោគ ៤៨,៧ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៨ ៦៨៥ ​កន្លែង​។ គម្រោង​វិនិយោគ​ទាំងនោះ​គឺមាន​ទីតាំង​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ កណ្តាល តាកែវ ភ្នំពេញ និង​ខេត្តកំពង់ចាម​។​

Leave a Reply