សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ សាយ ចាន់ណាក់ នាំយកបច្ច័យរបស់សម្តេចប្រធានព្រឹទ្ធសភា ចូលរួមគោរពវិញ្ញណក្ខន្ធសព ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ

លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រវជាឪពុកបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា) ដែលបានទទួលមរណភាព យប់ថ្ងៃចន្ទ១១រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០:៣៧នាទី ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ

កម្ពុជា នឹងមានផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តសៀមរាប មួយទៀត

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ បន្ទាប់ពីផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យផ្លូវបេតុង១ខ្សែ ប្រវែងជាង១៤Km ដែល ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យផ្លូវបេតុង១ខ្សែ ប្រវែងជាង១៤Km ដែល ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ របស់មន្ទីរអង្គភាពជុំវិញខេត្ត

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី៣ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី៣ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត

សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីសាខាកាកបាទក្រហមខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត យុវជនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមកពីក្រុង-ស្រុកទាំង៧ ប្រមាណជាង៤០០នាក់ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត ) នៅបរិវេណសាខាកាក់បាទក្រហមកម្ពុជាខេត្ត ស្ដិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង រយៈពេល១០ខែ សម្រេចបាន ៦៥៩លានដុល្លារ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បុង សម្រេចបាន ៦៥៩លានដុល្លារ កើនឡើងដល់៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១

រយៈពេល​១០​ខែ គម្រោង ៣ ៤០៧​ ត្រូវបាន​អនុម័ត​ឱ្យ​សាងសង់​ជា​ផ្លូវការ​

គម្រោង​សាងសង់​សរុប ៣ ៤០៧ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២២ ធ្លាក់ចុះ​ជាង ៥​ ភាគរយ​បើ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ខណៈ​ទុន​វិ​និ​​យោគ​ធ្លា​ក់ជាង ៥៧​ ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​

សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខសព ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រូវជាឪពុកបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកទី១ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខសព ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រូវជាឪពុកបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកទី១ នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ នារសៀល ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២