​កម្ពុជា​រកចំណូលបាន​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​ ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុង​រយៈពេល​ ១០ ​ខែ ​ឆ្នាំ២០២២​

ប្រទេស​កម្ពុជា ​រកចំណូលបាន​ជាង​ ៣ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំនេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ដូចជា​ទីផ្សារ​ចិន និង​កូរ៉េខាងត្បូង​ដែល​បាន​បើក​ទីផ្សារ​កាន់តែ​ធំ​ដល់​កសិផល​កម្ពុជា​ដោយ​រួច​​ពន្ធ​នាំចូល តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ទើប​ចូល​ជា​ធរមាន

ប្រទេស​កម្ពុជា ​រកចំណូលបាន​ជាង​ ៣ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំនេះ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ដូចជា​ទីផ្សារ​ចិន និង​កូរ៉េខាងត្បូង​ដែល​បាន​បើក​ទីផ្សារ​កាន់តែ​ធំ​ដល់​កសិផល​កម្ពុជា​ដោយ​រួច​​ពន្ធ​នាំចូល តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ទើប​ចូល​ជា​ធរមាន​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២០ ធ្នូ ការប៉ាន់ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់ រយៈពេល​ ១០ ​ខែ ឆ្នាំ​២០២២ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល មាន​ចំនួន ៣ ០៦៩ ៩៧២៣៤៩​ ដុល្លារ​អាមេរិក​។ សម្រាប់​ការនាំចេញ​ទាំងនោះ​រួមមាន​ការនាំចេញ​អង្ករ​មាន​បរិមាណ​ចំនួន​ ៥០៩ ២៤៩​ តោន​កើន​ឡើង ១០.៦៧% មាន​ទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ ​ដុល្លារ​; ការនាំចេញ​ស្រូវ​មាន​បរិមាណ ២ ៤៤០ ១១២​ តោន ថយចុះ​ ៨,២៧%​ មាន​ទឹកប្រាក់ ៤៩២៩០២ ៦២៤​ ដុល្លារ​។

​ចំណែក​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​​អង្ករ​មាន​បរិមាណ ៤ ៦៦៩ ៩៧៤​ តោន​កើន​ឡើង ១០,៦៣% មានទឹក​ប្រា​ក់ជាង​ ២​ ពាន់​លាន​ដុល្លារ​។​

Leave a Reply