រោងចក្រព្យួរ កម្មករ នឹងទទួលប្រាក់ឧបត្ថម ៧០ ដុល្លារ ក្នុងមួយខែ

ក្រសួងការងារ និងតំណាងសមាគមនិយោជក​​បានឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវ​​កិច្ចអន្តរាគមន៍ជួយ​​​ផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ ដោយរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ

(ភ្នំពេញ)៖ ក្រសួងការងារ និងតំណាងសមាគមនិយោជក​​បានឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវ​​កិច្ចអន្តរាគមន៍ជួយ​​​ផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ ដោយរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ។

នេះជាលទ្ធផលនៃកិច្ចប្រជុំ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពិភាក្សគ្នាក្នុង​​​ការសហការរៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានរោងចក្រព្យួរ​​​​កិច្ចសន្យាការងារក្នុង​​​អំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល។

កិច្ចប្រជុំបានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់​​​អាចកាត់​​​បន្ថយបានសម្រាប់ការផលិត និងការនាំចេ​ញ៕

Leave a Reply