រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

 កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៥ រួមមាន:

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបិទចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាមសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ៨៥/២០ ស.ស.រ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ និងប្រការ៣ ថ្មី នៃសេចក្តីសម្រេចលេខ១០៥/២០ ស.ស.រ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្មខេត្តកំពង់ចាម។

៥-បញ្ហាផ្សេងៗ។

Leave a Reply