អភិបាលខេត្តកំពង់ចាមជំរុញដល់អាជ្ញាធរមូលដ្ឋាន ​បង្កលក្ខឲ្យសប្បាយរីករាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តនានា ក្នុងខេត្តកំពង់ចាម

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំថោះនេះ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា បង្កលក្ខណៈឲ្យសប្បាយរីករាយ ជាពិសេស ក្នុង ព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងខេត្តកំពង់ចាម ឲ្យបានធំ និងអធិកអធមជាងបណ្ដាឆ្នាំមុនៗ


កំពង់ចាម៖ ​នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំថោះនេះ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា បង្កលក្ខណៈឲ្យសប្បាយរីករាយ ជាពិសេស ក្នុង ព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងខេត្តកំពង់ចាម ឲ្យបានធំ និងអធិកអធមជាងបណ្ដាឆ្នាំមុនៗ។

ការថ្លែងនេះរបស់ លោក អ៊ុន ចាន់ដា​ ក្នុងឱកាស​ប្រារព្ធពិធីក្រុងពាលី និងពិធីចម្រើនព្រះបរត្តិ ដើម្បី សុំសេចក្តីសុខសប្បាយ ក្នុងការរៀបចំកម្មវិធីសង្ក្រាន្ត និងសុំសេចក្ដីសុខសប្បាយដល់ប្រជាពលរដ្ឋ នៅទូទាំងក្នុងខេត្តកំពង់ចាម ដែលពិធីនេះបានធ្វើឡើងនៅប្រាសាទនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា​ បានថ្លែងថា នៅក្នុងការរៀបចំសង្ក្រាន្តក្នុងឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកំពង់ចាមនេះដែរ គឺបានចូលរួមចំណែកថែរក្សាអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ រួមទាំងបានផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។

លោកថាមិនតែប៉ុណ្ណោះ គឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេស យុវជន កូនចៅខ្មែរជំនាន់ក្រោយ ឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំង បណ្ដុះស្មារតីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ របស់យើងជាដើម៕