លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ។
ក្រោយពីស្តាប់របាយការណ៍របស់អនុគណៈកម្មការ រួចមកលោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះលោក លោកស្រីទាំងអស់ដែលបានខិតខំបំពេញការងារ តាមតួនាទី ភារកិច្ចរៀងៗ រហូតសម្រេចលទ្ធផលជាផ្លែផ្កានាពេលនេះ ដោយឡែកកិច្ចការដែលនូវសេសសល់ ខ្ញុំសង្ឃឹមថាលោក លោកស្រីទាំងអស់ប្រាកដជាជម្រុញ និងប្រឹងប្រែង រហូតដល់ចប់កម្មវិធីសង្ក្រានរបស់ខេត្តយើង ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិទទួលបានភាពសប្បាយរីករាយ និងបន្តមកលែងកម្សាន្ត នៅខេត្តកោះកុងរបស់យើងបន្តទៅទៀត៕
ថ្ងៃអង្គារ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣



















